នាព្រឹកថ្ងៃសុក្រ១៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៣ នៅសាលប្រជុំធំអគារ ឃ សាលាខេត្តស្វាយរៀង លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្រោមធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងជំរុញការអនុវត្តតាមខ្លឹមសារនៃប្រកាសលេខ ០៦៤ អ.ស.ហ.ប្រក ស្តីពីអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ឱ្យមានប្រសិទ្ធភាព ជូនដល់ក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ ។